កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ICIA 2026 Global Round ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា
ក្រុមការងារអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា (STEMEOC) មានកិត្តិយសបានចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកម្មវិធីប្រកួតប្រជែង ICIA 2026 Global Round ជាមួយលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា អមជាមួយក្រុមការងារ ICIA Global International Team តំណាងសាលាអន្តរជាតិផារ៉ាហ្គន និងក្រុមការងារ AIESEC។
ជាមោទនភាពសម្រាប់កម្ពុជាក្នុងការសហការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះឡើង។ ជាពិសេស សម្រាប់ការប្រកួតជុំជម្រុះក្នុងឆ្នាំនេះ យើងទទួលបានបេក្ខជនកើនឡើងដល់ទៅ ៣ដង ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រសបញ្ជាក់ពីការរីកចម្រើននៃវិស័យស្ទែម (STEM) នៅកម្ពុជា។
STEMEOC had the honor of meeting with H.E. Kim Sethany, Permanent Secretary of State of the Ministry of Education, Youth and Sports, alongside the ICIA Global International Team, representatives from Paragon International School, and the AIESEC team.
During the meeting, we presented our preparations for the upcoming ICIA 2026 Global Round, with Cambodia proudly serving as a co-host country. We are truly encouraged by the Ministry’s strong support in making this international event a success.
We are also proud to share that this year’s National Selection saw a threefold increase in participating teams, setting a new record.
This remarkable achievement was warmly recognized by Her Excellency, marking an exciting milestone for STEM development in Cambodia. 
Together, we are committed to advancing STEM education in Cambodia.
We look forward to welcoming you all—mark your calendars!

អំពីកម្មវិធី៖
- 📅 កាលបរិច្ឆេទប្រកួត៖ ថ្ងៃទី២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦
- 📍 ទីកន្លែង៖ សាលាអន្តរជាតិផារ៉ាហ្គន (រាជធានីភ្នំពេញ)
ចូលរួមទាំងអស់គ្នា ដើម្បីការអប់រំស្ទែមនៅកម្ពុជា! ✨📌



