Women in Digital Leadership – Cambodia Digital Government Forum 2025

January 5, 2026

ស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំឌីជីថល តាមរយៈវេទិការដ្ឋាភិបាលឌីជីថល🌟 អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាពិតជាមានកិត្តិយសក្រៃលែង ដែលនាយិការប្រតិបត្តិរបស់យើងបានចូលរួមជាតំណាង និងជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពីស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំឌីជីថល (Fireside Chat: Women in Digital Leadership) តាមរយៈវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។

វេទិកានេះបានកៀរគរស្រ្តីជាអ្នកដឹកនាំ និងត្រួសត្រាយផ្លូវមុនគេក្នុងវិស័យនានាឱ្យចូលរួមចែករំលែកបទពិសោធដឹកនាំ ចក្ខុវិស័យ និងយុទ្ធសាស្រ្តផ្ទាល់ខ្លួន ក្នុងការជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន។

យើងរួមគ្នាជាកម្លាំងចលករដ៏សំខាន់ ដើម្បីបំផុសស្មារតីយុវតីជំនាន់ក្រោយ និងពង្រឹងភាពជាអ្នកដឹកនាំនៅគ្រប់ស្ថាប័នឱ្យមានបរិយាបន្ន។

      STEMEOC is deeply honored to have our Executive Director represent the STEM Education Organization for Cambodia as a speaker at the Fireside Chat: Women in Digital Leadership, held on 7 December 2025 as part of the Cambodia Digital Government Forum 2025.
 
This inspiring fireside chat brought together pioneering women leaders to share their leadership journeys, personal values, and strategies for driving inclusive digital transformation in Cambodia.
 
Together, we continue to inspire the next generation and strengthen inclusive leadership across institutions.
 
 
 

Event Highlights