On Sunday, September 28, 2025, Ms. Eang Nithijounie Dene, Executive Director of STEM Education Organization for Cambodia, was honoured to serve as a guest speaker at the kind invitation of His Excellency Dr. SANN Vathana, Head of Secretariat of Research, Creativity and Innovation Fund. She shared insights on strengthening STEM skills under the theme “Showcasing Scientific Achievements of Cambodian Young Women” at Preah Sisowath High School. On behalf of STEM Education Organization for Cambodia, we extend our heartfelt gratitude for this meaningful opportunity to inspire and empower young Cambodian women to realise their full potential through STEM education.
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ អ្នកស្រី អ៊ាង និធិជ្ជនីដឺណេ នាយិកាប្រតិបត្តិនៃអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយស តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ប្រធានលេខាធិការដ្ឋានមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីចែករំលែកអំពីការពង្រឹងជំនាញស្ទែម ក្រោមប្រធានបទ “ការដាក់តាំងបង្ហាញស្នាដៃវិទ្យាសាស្រ្តរបស់យុវតីកម្ពុជា” នៅវិទ្យាល័យព្រះសុីសុវត្ថិ។
តាងនាមអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិត ដែលបានផ្ដល់ឱកាសឱ្យយើងខ្ញុំចូលរួមលើកកម្ពស់ និងបំពាក់បំប៉នសមត្ថភាពយុវតីកម្ពុជាឱ្យបានស្គាល់ពីសក្ដានុពលដ៏ពេញលេញរបស់ខ្លួនឯង តាមរយៈការអប់រំស្ទែម!


