https://www.facebook.com/keoseimaredd
«ដំណើរទស្សនកិច្ចសិក្សាទៅកាន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី 🌴🌿🚌» កាលពីពេលថ្មីៗនេះ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ ២យប់ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥។ គំនិតផ្ដួចផ្ដើមនេះទទួលបានការគាំទ្រក្រោមគម្រោង Keo Seima REDD+ Project ដែលបានផ្ដល់ឱកាសដល់ប្អូនៗសិស្សានុសិស្សមកពីសាលារដ្ឋនិងឯកជនសរុប៣១សាលា ក៏ដូចជានិស្សិតមកពីបណ្ដាសាកលវិទ្យាល័យនានាផងដែរ។ តាងនាមអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយនិងកក់ក្តៅបំផុត ដែលលោកអនុប្រធានមន្ទីរបរិស្ថានប្រចាំការទទួលបន្ទុកកិច្ចការពារ និងលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានអនុញ្ញាតឱ្យក្រុមការងារអង្គការយើងខ្ញុំមានឱកាសដឹកនាំប្អូនៗសិស្សានុសិស្សទាំងអស់មកចូលរួមដំណើរទស្សនកិច្ចមួយនេះ។ យើងខ្ញុំសង្ឃឹមថា តាមរយៈឱកាសដ៏អស្ចារ្យនេះ ប្អូនៗទាំងអស់ទទួលបានបទពិសោធនិងចំណេះដឹងថ្មីៗអំពីតំបន់អភិរក្សព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅក្នុងស្រុកកែវសីមា ហើយនឹងពាំនាំនូវគំនិតល្អៗ ដើម្បីផ្សព្វផ្សាយដល់អ្នកជុំវិញខ្លួន សំដៅរួមចំណែកការពារបរិស្ថានរបស់យើងទាំងអស់គ្នា។
Event Highlights













